Network Design – Network Topology

Posted on April 22, 2011by Open Minded

អ្នក Design ត្រូវវិភាគលើគំរោងរបស់ខ្លួន តើគួរកំណត់យក Hardware និង Software បែបណា ដែលជា លក្ខខ័ណ្ឌដ៏ល្អបំផុតសំរាប់ប្រព័ន្ធបណ្តាញ ហើយអ្នក Design ត្រូវការធ្វើការយ៉ាងជិតស្និត ជាមួយអ្នកតំឡើងប្រព័ន្ធ ដើមី្ប ជៀសវាងការតំឡើងដែលមិនអាចទទួលជោគជ័យ ។ ការ Design Network ចាំបាច់ត្រូវយល់ ដឹងអំពី Components ទាំងឡាយណា ដែលជាប់ទាក់ទងជាមួយ Network ក្នុងគោលបំណង ឲ្យល្អទៅតាមសេចក្តីត្រូវការ និងភាពចាំបាច់ដែល បានពី System Analysis ។ ម្យ៉ាងទៀតគឺ Network Topology ដែលត្រូវបានចែកជាប្រភេទដូចខាងក្រោម ៖

១- Bus Topology

Bus Topology គឺជាប្រភេទ Network មួយប្រភេទ ដែលគេប្រើប្រាស់ជាលក្ខណៈ Small Network ដោយធ្វើការតភ្ជាប់ពី Computer មួយទៅ Computer ផ្សេងទៀតដោយប្រើខ្សែមេតែមួយ (Single Cable) ដោយ​វាមាន Terminator ជាអ្នកបញ្ចប់ ។ រាល់ Computers ដែលតភ្ជាប់ជាលក្ខណៈ Bus Topology គេចាត់ទុកវាជា Repeater ព្រោះវាទទួលនូវសញ្ញាអគ្គីសនីខ្សោយ និង​ បញ្ចេញសញ្ញា អគ្គីសនីទៅវិញខ្លាំង ។ ប្រសិនបើក្នុងករណីមាន Computer ណាមួយនៅក្នុង Bus Topology ខូច វាធ្វើឲ្យ Network ទាំងមូលត្រូវមានបញ្ហា ។

រូបភាពទី ២.៣ : Bus Topology

២- Ring Topology

Ring Topology គឺជាប្រភេទ Network ដែលមានលក្ខណៈមធ្យម ដែលកើតឡើងនៅពេល ដែល Computer មួយ Connect ទៅកាន់ Computer មួយទៀតដោយផ្ទាល់ក្នុង Line ដែលមានទំរង់ ជារង្វង់មូល ។ នៅលើ Ring Data ត្រូវធ្វើដំណើរតាមបណ្តោយខ្សែ Ring ដោយឆ្លងកាត់ពី Node មួយ ទៅ Node មួយទៀត ក្នុងទិសដៅតែ មួយរហូតដល់ទិសដៅរបស់ខ្លួន ។

រូបភាពទី ២.៤ : Ring Topology

៣- Star Topology

Star Topology គឺជា Network មួយប្រភេទដែល Computers ទាំងអស់ ភ្ជាប់គ្នាទៅនឹង Central Device ដូចជា Hub រឺ Switch ។ Star Topology វាធ្វើការនៅពេលដែល Signal បញ្ជូនពី Computer មួយ ទៅ Computer Topology មួយទៀត ត្រូវទទួលដោយ Hub or Switch បញ្ជូនបន្តទៅទៀត ទៅគ្រប់ Computer ទាំងអស់នៅលើ Network ហើយបញ្ជូនទៅ Computer ដែលរងចាំទទួល ។ Computer ទាំងអស់ បើសិនមាន ComputerណាមួយខូចComputerផ្សេងទៀតនៅតែដើរធម្មតា។

រូបភាពទី ២.៥ : Star Topology

៤- Mesh Topology

Mesh Topology ជា Network មួយប្រភេទដែលមាកលក្ខណៈសាំញ៉ាំ និងស្មុគស្មាញ ហើយរាល់ Computer នីមួយៗត្រូវមាន Connection យ៉ាងតិចបំផុត ៤ គ្រឿង ។

រូបភាពទី ២.៦ : Mesh Topology

៥- Hybrid Topology

Hybrid Topology គឺជាប្រភេទ Network ដែលមានលក្ខណៈធំ វាកើតឡើងដោយការផ្សំរវាង Topology ពីរ រឺ ច្រើនប្រភេទបញ្ចូលគ្នា ។

រូបភាពទី ២.៧ : Hybrid Topology

ប្រសិនបើមានបញ្ហាដែលទាក់ទងនឹង បញ្ហា ប្រព័ន្ធ កុំព្យូទ័រ ការប្រើប្រាស់កម្មវិធី Office ផ្សេងៗ អាចធ្វើការផ្ញើបញ្ហាទាំងនោះមកតាមរយះ Email: laysokhon. ចូររួមចែករំលែក ចំនេះ ដឹងដែលទាក់ទងនឹងបច្ចេកវិទ្យា ពត៌មានវិទ្យា ក្នុងប្រទេសកម្ពុជាយើងទាំងអស់គ្នា។

By vichhaiy Posted in Cisco

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s