រចនាសម្ព័ន្ធនៃប្រព័ន្ធបណ្តាញ

Posted on April 20, 2011by Open Minded

យោងតាមសៀវភៅ Nancy Thalia Reynolds: MCSE Training Networking Essential បានបញ្ជាក់ថា Network Standard សព្វថ្ងៃនេះមាន ២ ប្រភេទគឺ Peer-to-Peer និង Server Based ។

  1. បណ្តាញប្រភេទ Peer-to-Peer

ដោយយោងតាមរូបភាពទី ២.១ បានបង្ហាញពីប្រភេទបណ្តាញ Peer-to-Peer គឺជាការតភ្ជាប់រវាង កុំព្យូទ័រពីរ ឬ ច្រើន ដែលអាចទំនាក់ទំនងគ្នាបាន ហើយការងាររបស់វាមានលក្ខណៈស្មើសិទ្ធិគ្នា គឺកុំព្យូទ័រមួយអាចដើរតួជាអ្នកផ្តល់ Resources ឲ្យគេផង និងទទួល Resources ពីគេផង ។ ការប្រើ បណ្តាញប្រភេទនេះ ពុំសូវមានសុវត្ថិភាព នៅក្នុងការងារ ទេ ប៉ុន្តែមានភាពងាយស្រួល ក្នុងការគ្រប់គ្រង ប្រសិនបើប្រព័ន្ធបណ្តាញនោះមានចំនួនម៉ាស៊ីនកុំព្យូទ័រ តិចជាង ១០ គ្រឿង ។

រូបភាពទី ២.១ : បណ្តាញប្រភេទ Peer-to Peer

  • គុណសម្បតិ្តរបស់បណ្តាញប្រភេទ Peer-to-Peer

ទោះបីជាបណ្តាញប្រភេទ Peer-to-Peer មានលក្ខណៈខ្វះខាត ចំពោះប្រព័ន្ធសុវត្ថិភាពក៏ដោយ ប៉ុន្តែវាអាចសម ល្មមសំរាប់ LAN ធម្មតាមួយ (ឧទាហរណ៍ចំពោះការិយាល័យមួយ) ដែលផ្តល់នូវ ការ Share Resources និង Share Devices សំរាប់ឲ្យ Users ប្រើប្រាស់រួមគ្នាបាន ។ បណ្តាញ ប្រភេទ Peer-to-Peer ងាយស្រួលតំឡើង និងងាយ ស្រួល Configure ។ វាមានលក្ខណៈឯករាជ្យ សំរាប់អ្នកប្រើប្រាស់នីមួយៗ មិនអាស្រ័យទៅលើវត្តមាន Dedicated Server និងមិនចាំបាច់ មានអ្នក គ្រប់គ្រង (Administrator) នៅចាំត្រួតពិនិត្យបណ្តាញ ។ វាធ្វើការបានល្អចំពោះបណ្តាញ ដែលមាន ១០ កុំព្យូទ័រ ឬ តិចជាងនេះកាន់តែប្រសើរ ហើយវាមានតំលៃថោកសមរម្យ និងងាយ ស្រួលត្រួតពិនិត្យ ។

  • គុណវិបត្តិរបស់បណ្តាញប្រភេទ Peer-to-Peer

ក្រៅពីគុណសម្បត្តិរបស់បណ្តាញប្រភេទ Peer-to-Peer នៅក្នុងនោះក៏មានគុណវិបត្តិមួយ ចំនួនដែរ រួមមាន សុវត្ថិភាពរបស់បណ្តាញមានតែចំពោះ Single Resources តែប៉ុណ្ណោះ មានន័យ ថាកុំព្យូទ័រទាំងអស់ត្រូវតែធ្វើការ Backup ទិន្នន័យរបស់អ្នកប្រើប្រាស់ម្នាក់ៗ ដើមី្បការពារនូវ រាប់ការ Shared ទិន្នន័យទាំងនោះ ។ បណ្តាញប្រភេទ Peer-to-Peer នេះធ្វើការងារ មិនប្រក្រតីជា មួយ Users មានចំនួនច្រើនជាង ១០ នាក់ឡើងទៅឡើយ ។

2. បណ្តាញប្រភេទ Server Based ឬ Server / Client

បើនិយាយអំពី បណ្តាញប្រភេទ Server Based ជាលក្ខណៈ Server / Client ហើយ Server មានតួនាទី សំខាន់ណាស់ចំពោះ Network Administrator ។ Server មួយដែលល្អបំផុត គេត្រូវ និយាយថាជាម៉ាស៊ីនមួយដែល មានមុខងារទទួល ឬឆ្លើយតបទៅតាមតំរូវការរបស់ Clients នៅពេលដែលមាន Requests របស់ Client ។ ដូច្នេះហើយ Server មានតួនាទីសំខាន់ណាស់ ទៅលើបណ្តាញមួយ ពោលគឺវាមានសារៈប្រយោជន៍ជាច្រើន ក្នុងការចាប់យក Requests សំរាប់ Service របស់ខ្លួនផ្តល់ទៅឲ្យ Clients ដែលបានបង្ហាញ ដូចរូបភាព ២.២ ។

រូបភាពទី ២.២ : បណ្តាញប្រភេទ Server Based

បណ្តាញប្រភេទ Server Based មានលក្ខណៈ Centralized Control នៅលើ Network Resources ។ ដំបូងវាបង្កើតនូវ Network Security ហើយនឹងធ្វើការ ត្រួតពិនិត្យ តាមរយៈ Configuration របស់ Server ខ្លួនវាផ្ទាល់ ហើយកុំព្យូទ័រណាដែលគេបានធ្វើជា Server ជាទូទៅ ជាប្រភេទកុំព្យូទ័រដែលមាន CPU ល្បឿនខ្ពស់, Memory ច្រើន, Hard Disk មានទំហំធំ ហើយអាចបន្ថែម Peripherals ផ្សេងទៀតបានដូចជា ៖ Tape Drive, CD-ROM, CPU ។

បណ្តាញប្រភេទ Server Based មានតួនាទីយ៉ាង សំខាន់ ដើមី្បធ្វើការត្រួតពិនិត្យរាល់ User Accounts, Passwords, Disk Quota, Group Users, Group PC, Group Policy, Backup Data, Restore Data, Share Resource ។

  • គុណសម្បតិ្តរបស់បណ្តាញប្រភេទ Server Based

ការតំឡើងបណ្តាញប្រភេទ Server Based ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងរួមនូវ Users Account, Security, និង Access Control ហើយព្រមទាំងមានឥទ្ធិពល ខ្លាំងលើការប្រើប្រាស់ ឧបករណ៍រួម មានន័យថាមាន ប្រសិទ្ធភាពខ្ពស់ចំពោះការ Access Network Resources និង Password គឺមានតែមួយគត់សំរាប់ User ម្នាក់ៗ ដើមី្ប Login Network ផ្តល់ឲ្យសំរាប់ Access ទៅកាន់ Resources ។ វាអាចធ្វើការបានល្អចំពោះ Network ដែលមាន ១០ កុំព្យូទ័រ ឡើងទៅរហូតដល់រាប់រយកុំព្យូទ័រ ។

  • គុណវិបត្តិរបស់បណ្តាញប្រភេទ Server Based

ក្រៅពីគុណសម្បត្តិមួយចំនួនរបស់បណ្តាញប្រភេទ Server Based ទន្ទឹមនឹងនេះក៏មាននូវគុណវិបត្តិមួយចំនួន ផងដែរ រួមមាន ផលអាក្រក់នៅពេល Server ខូច (Down) វាមិនអាចផ្តល់ឲ្យការប្រើប្រាស់បណ្តាញបាន និងធ្វើ ឲ្យមានការបាត់បង់ទិន្នន័យ (Data ឬ Resources) ផងដែរ មានភាពស្មុគស្មាញចំពោះអ្នកដែលគ្មានជំនាញច្បាស់ លាស់ក្នុងការគ្រប់គ្រង និងថែទាំវា ។ ជាពិសេស ការចំណាយថវិការច្រើន ក្នុងការតំឡើងបណ្តាញប្រភេទ Server Based មួយ គឺអាស្រ័យទៅលើ Hardware ឬ Software ប្រភេទណាដែលត្រូវការវានៅពេលរៀបចំប្រព័ន្ធបណ្តាញ ។

By vichhaiy Posted in Cisco

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s