Hacker ងាកៗ​អុក​ឡុក! ចឹង​Email មួយ​ណា​​ទើប​មាន​ សុវត្ថិភាព​​ខ្ពស់​ទុក​ចិត្ត​បាន?

បើ​និយាយ​ពី​រឿង​ប្រើ​អ៊ីមែល​វិញ ​ទាំង​យើង​ទាំង​គេ ចេះ​តែ​ប្រើ​ផ្ញើ​ឯកសារ រូបភាព​លិច​កើត​ តែ​មិន​ដឹង​អី​សោះ​ពី​រឿង​សុវត្ថិភាព ឬ​រឿង​គេ​Hack ​លួច​ទិន្នន័យ​នោះ​ទេ។ មាន​អ្នក​ខ្លះ​មិន​ទាំង​ដឹង​ត្រូវ​ប្រើ​​អ៊ីមែល​អ្វី​ទៀត គឺ​ចេះ​តែ​ចុះ​ឈ្មោះ​តាម​គេ​ឯង គេ​ថា​ Yahoo គឺ Yahoo ដល់​គេ​ថា Gmail គឺ Gmail។ ចុះ​ប្រិយមិត្ត​ជា​អ្នក​ប្រើប្រាស់ មាន​ដឹង​ទេ​ថា​អ៊ីមែល​មួយ​ណា​មាន​សុវត្ថិភាព​ខ្ពស់​អាច​ការពារ​មិន​ឲ្យ​គេ​Hack ​ចូល​បាន?

សេវា​អ៊ីមែល​ដែល​គេ​និយម​ប្រើប្រាស់​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​មាន ៣ ធំៗ៖ Hotmail, YahooMail និង Gmail។ ចុះ​មួយ​ណា​មាន​សុវត្ថិភាព និង​ងាយ​ស្រួល​ជាង​គេ​?

អាន​អត្ថបទ៖ អ្នក​ប្រើប្រាស់ Yahoo Mail គួរ​ប្ដូរ​លេខ​សម្ងាត់​ភ្លាមៗ!

– ព័ត៌មាន​ទូទៅ

១. Hotmail: វា​ជា​សេវា​អ៊ីមែល​របស់​ក្រុមហ៊ុន Microsoft។ Hotmail មាន​អ្នក​ប្រើប្រាស់​ជាង ៣៦០ លាន​នាក់​ឯណោះ​នៅ​ទូទាំង​ពិភពលោក។

២. YahooMail: វា​ជា​សេវា​អ៊ីមែល​របស់​ក្រុមហ៊ុន Yahoo។ Yahoo មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ជា ២៧៣ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ។

៣. Gmail: វា​ជា​សេវា​អ៊ីមែល​របស់​ក្រុមហ៊ុន​យក្ស Google ។ Gmail មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ជា ១៩៣,៣ លាន​នាក់​នៅ​ទូទាំង​ពិភពលោក។

-សុវត្ថិភាព​គេច​ផុត​ពី​ការ​ហែក​ទិន្នន័យ

ក្នុង​ចំណោម​សេវា​​អ៊ីមែល​​ធំៗ​ទាំង​៣ Hotmail ទទួល​បាន​ចំណាត់​ថ្នាក់​ផ្កាយ ៤,៥ Gmail ផ្កាយ ៤ និង YahooMail ផ្កាយ ៣ ក្នុង​ចំណោម​ផ្កាយ​សរុប​ទាំង ៥។ ផ្អែក​លើ​ទិន្នន័យ​ទូទាំង​ពិភពលោក គេ​និយម​ប្រើប្រាស់ Hotmail ជាង​គេ ខណៈ​ដែល​នៅ​កម្ពុជា​យើង​វិញ និយម​ប្រើប្រាស់ Gmail ច្រើន​ឡើងៗ។

បច្ចុប្បន្ន សេវា​​អ៊ីមែល​​ទាំង​៣ នេះ​មាន​សុវត្ថិភាព​ខ្ពស់ ដោយ​មាន​លេខ​សម្ងាត់​ដល់​ទៅ ២ តង់​ឯណោះ។ នៅ​ពេល log in ចូល​ដំបូង វា​នឹង​ផ្ញើ​សារ​មក​កាន់​ទូរសព្ទ​ដៃ​របស់​អ្នក​ប្រើប្រាស់​ប្រាប់​ពី​លេខ​កូដ ដែល​លេខ​កូដ​នោះ​សម្រាប់​យក​ទៅ​បំពេញ​ក្នុង​ដំណាក់កាល log in លើក​ទី​២។ ប្រព័ន្ធ​សុវត្ថិភាព​ពីរ​តង់​នេះ គឺ​ដូច​គ្នា​បេះបិទ​នឹង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ធនាគារ (iBanking) និង​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់។

ប៉ុន្តែ អ្នក​ប្រើប្រាស់​ភាគ​ច្រើន​គិត​ថា ការ​ផ្ញើ​សារ​មក​ទូរសព្ទ​ដៃ​ពេល log in ចូល​ម្ដងៗ ជា​ការ​រំខាន។ អីចឹង ពួកគេ​មិន​បាន​បង្កើត​លេខ​សម្ងាត់​តង់​ទី​២ នោះ​ឡើយ។

កន្លង​មក គណនី​​អ៊ីមែល​​របស់ Hotmail និង Gmail មិន​ដែល​លេច​ឮ​ត្រូវ​គេ​ហែក​លួច​ទិន្នន័យ​បាន​នោះ​ឡើយ គឺ​មាន​តែ​ YahooMail មួយ​តែ​ប៉ុណ្ណោះ​ដែល​មាន​ hackers ធ្លាប់​លួច​ហែក​បាន។

ចុះ​ប្រិយមិត្ត​វិញ ចូលចិត្ត​ប្រើ​អ៊ីម៉ែល​មួយ​ណា​ជាង​គេ?

ដោយ៖ សុផាត
ប្រភព៖ foxbusiness translated by Sabay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s