ដំឡើងពុម្ពអក្សរខ្មែរសម្រាប់ទូរស័ ព្ទ និងកុំព្យូទ័របន្ទះរបស់ Samsung

ទូរស័ព្ទ និង​កុំព្យូទ័រ​បន្ទះ​របស់​ក្រុមហ៊ុន Samsung មួយ​ចំនួន​មាន​លក្ខណៈ FlipFont ដែល​អនុញ្ញាត​ឲ្យ​យើង​បន្ថែម​ពុម្ព​អក្សរ​ដោយ​ពុំ​ចាំ​បាច់​រូត (root)។ ដូច្នោះ​ហើយ​លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ ទៅ​ដំឡើង​ដើម្បី​អាន​ព័ត៌មាន​ភាសា​ខ្មែរ សរសេរ​សារ​ជា​ខ្មែរ។

កម្មវិធី​នេះ​បាន​សាកល្បង​នៅ​លើ Samsung Galaxy Tab 7.7, Galaxy 7.0 Plus និង Galaxy Tab 10.1។

ទាញ​យក

ក្រោយ​ពេល​ទាញ​យក​រួច ចម្លង​យក​ទៅ​ដាក់​ក្នុង​ទូរស័ព្ទ ឬ SDCard។ ហើយ​ធ្វើ​ការ​ដំឡើង​ធម្មតា។ ប៉ុន្តែ​ត្រូវ​ចូល​ទៅ Setting->Application រើស​យក unknown sources ជា​មុន​សិន។

របៀប​ប្រើ៖

១-លោក​អ្នក​ត្រូវ​មាន​ទូរស័ព្ទ ឬ​កុំព្យូទ័រ​បន្ទះ​របស់ Samsung ដែល​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ Android 3.1 ឡើង​ទៅ។
២-ចូល​ទៅ Settings->Display->Font style។
៣-រើស​ពុម្ព​អក្សរ “Khmer”។
៤-បិទ​ម៉ាស៊ីន រួច​បើក​ឡើង​វិញ។
៥-សាកល្បង​ចូល​ទៅ​គេហទំព័រ​នេះ http://khnews.info/testing.html
៦-ដើម្បី​សរសេរ​ខ្មែរ​បាន លោក​អ្នក​អាច​ស្វែង​រក​ក្ដារ​ចុច​នៅ​លើ Android Market ដែល​មាន Phum Keyboard ឬ MultiLing Keyboard។

កំណត់​ចំណាំ៖

អក្សរ​ខ្មែរ​បង្ហាញ​ត្រឹម​ត្រូវ​តែ​នៅ​ក្នុង​កម្មវិធី​រុករក (web browser) នៅ​លើ Android ពី​កំណែ 3.1 ដល់ 4.03។

រូបភាព៖

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s