ក្រុមហ៊ុន SplashData បានបង្កើតឡើងនូវប ញ្ជីពាក្យសម្ងាត់ដែលពេញនិយម និង ង ាយទាយ

ក្រុមហ៊ុន SplashData បានបង្កើតឡើងនូវបញ្ជីពាក្យសម្ងាត់ដែលពេញនិយម និង ងាយទាយ
ជាងគេក្នុងឆ្នាំ២០១១ ដើម្បីដាស់តឿនអ្នកឲ្យប្រុងប្រ័ត្ន។

ខាងក្រោមនេះគឺបញ្ជីពាក្យសម្ងាត់ទាំង ២៥ "ល្ងង់ខ្លៅ"ជាងគេក្នុងឆ្នាំ២០១១ ដោយ SplashData៖
1. password
2. 123456
3.12345678
4. qwerty
5. abc123
6. monkey
7. 1234567
8. letmein
9. trustno1
10. dragon
11. baseball
12. 111111
13. iloveyou
14. master
15. sunshine
16. ashley
17. bailey
18. passw0rd
19. shadow
20. 123123
21. 654321
22. superman
23. qazwsx
24. michael
25. football

ក្រោយពីប្រកាសបញ្ជីនេះ CEO របស់ SplashData លោក Morgan Slain បានដាស់តឿន
ឲ្យក្រុមហ៊ុន នឹងអ្នកប្រើឯកជននានា​ដែលកំពុងប្រើពាក្យសម្ងាត់មួយ​ណាក្នុងចំណោមពាក្យ​
សម្ងាត់ទាំង២៥នោះត្រូវតែដូរជាបន្ទាន់។ លោក Slain បានបន្ថែមថា៖ "គេអាចលូកចូល
Account របស់អ្នក ដោយវិធីមួយយ៉ាងងាយស្រួល គឺសាកល្បងពាក្យសម្ងាត់ដែលពេញ
និយម​ទាំងនេះ។"
ពាក្យណែនាំរបស់អ្នកជំនាញ សំរាប់អ្នកប្រើដើម្បីមានពាក្យសម្ងាត់ អាចធ្វើឲ្យពួកHacker
ត្រូវចុះចាញ់គឺ៖
1. ប្រើសញ្ញាផ្សេងៗគ្នាឲ្យបានច្រើន រួមមាន អក្សរ លេខ និងសញ្ញាពិសេសដូចជា ~ ! @ ( ) * " _ – /
2. គួរតែបង្កើតពាក្យសម្ងាត់ដែលមានតួអក្សរប្រវែងជាង៨តួ។
3. ជាពិសេស ជៀសវាងការប្រើឈ្មោះ និងពាក្យសម្ងាត់តែមួយសំរាប់ Account ច្រើនផ្សេង
គ្នា។ ក្នុងករណីអ្នកប្រើមាន account ច្រើនពេក ហើយខ្លាចថានឹងភ្លេចពាក្យសម្ងាត់ អ្នកអាច
ប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់។

ប្រភព៖ vnn
ដោយ៖ ណាវី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s