ប៉ៃលិនសុបិន្ដស្នេហ៍

ឱក្រុងប៉ៃលិនមិនអាចភ្លេច                      ចងចាំជានិច្ចភ្លេចមិនបាន

ថៃ្ងដ៏ពិសេសដើរកំសាន្ត                            ពីរនាក់កល្យាណកៀកកាយា

ចូលដល់ព្រឹកព្រៃសត្វរៃយំ                          បងហើយនឹងមុំលើកហត្ថា

បួងសួងយាយយ៉ាតសុំសុខា                  ខុសឆ្គងយ៉ាងណាកុំប្រកាន់

ទេសភាពដងភ្នំស្រស់អនេក                     មានឈ្មោះប្លែកៗយ៉ាងសំខាន់

វាយោបក់ផាត់ក្រោមដើមចន្ទន៍                បងយកដៃកាន់ក្រសោបអូន

បងដឹកដៃស្រីឡើងគីរី                សូរស្លឹកគគីរធ្លាក់ផ្ទួនៗ

ស្រណោះខ្លាំងណាស់ណានឹមនួន         ជាតិនេះផ្សងជួបគ្រប់ៗគ្រា   

តាមជ្រលងភ្នំខ្យល់រំភើយ                 បងនឹងត្រាណត្រើយសែនរងារ

ទឹកជ្រោះធ្លាក់ឈូរតាមមាគា                 បួងសូងស្បថគ្នាស្មោះលុះក្ស័យ

បងយកដៃក្បង់លុបភ័ក្រត្រា             លើផ្ទាំងថ្មដារហាក់មានន័យ

ត្រជាក់ពន់ពេកសែនប្រពៃ             ឲ្យបងនឹកស្រីភ្លេចមិនបាន

ជាន់ទី៦ជ្រោះ២ជាន់                               ស្អាតណាស់តូចតន់កប់ចិត្តប្រាណ

បងថតមួយប៉ុស្ដិ៍ជូនកល្យាណ             ទុកជាសន្តានជាប់និស្ស័យ

សូរិយារៀបលិចបន្តិចម្តង                 រឿងយើងកន្លងចាំផងថ្លៃ

កុំបំភ្លេចចោលឲ្យរីងរៃ                 ព្រោះតែមានថ្មីឲ្យគ្រាំគ្រា

នេះហើយវាសនាចារឲ្យជួប             ទោះថ្ងៃទោះយប់នឹកពុំងារ

ស្រមោលជាប់ប្រាណឥតឃ្លាតឃ្លា         ភ័ក្រស្រស់ពុំងារសែនក្រអូប

ឲ្យបងរែងគិតរែងអាល័យ                 ព្រួយស្ទើតែក្ស័យចិត្តសន្ធប់

សូមបងស្មោះស្នហ៏ដូចពេលយប់         ព្រះច័ន្ទស៊ូស្លាប់បំភ្លឺលោក

 រៀបចំដោយ : កញ្ញា រើន សំបូរ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s